តោះ​!​​ទៅ​មើល​​ការផលិត​​កាំជ្រួច​​នៅក្នុង​រោងចក្រ​​មួយ​​របស់​ចិន​

03/03/2018 -  412

​អស់​រយៈពេល​ជាច្រើន​សតវត្ស​មកហើយ កាំជ្រួច​ត្រូវបាន​ប្រើ​ដើម្បី​អបអរ​ក្នុង​ព្រឹត្ដិការណ៍ធំៗ​នៅ​ជុំវិញ​ពិភពលោក ដូចជា​ថ្ងៃ​ខួប​បង្កើត​ប្រទេស ពិធីមង្គលការ ខួបកំណើត បុណ្យសព និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ជាដើម​។ នៅក្នុង​ប្រទេស​ចិន​ប្រពៃណី​នៃ​ការបាញ់​កាំជ្រួច ដើម្បី​បណ្ដេញ​វិញ្ញាណ​អាក្រក់​បាន​បន្ដ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។

​នៅ​អាមេរិក​វិញ​ពិធី​បាញ់​កាំជ្រួច​ដ៏​ធំ​បំផុត​គឺ​នៅ​ថ្ងៃទី​៤​កក្កដា ដើម្បី​ប្រារព្ធ​ពិធី​ឯករាជ្យ​ជាតិ​។ ក្រៅពីនេះ​នៅមាន​តាម​បណ្ដា​ប្រទេស​នានា​ទូទាំង​សកលលោក ក៏​តែងមាន​ការបាញ់​កាំជ្រួច​អបអរ​ក្នុង​ពិធី​នី​មួយៗ​របស់ខ្លួន​។

​និយាយ​ពី​ប្រទេស​ចិន គឺជា​ប្រទេស​ដែល​ផលិត​កាំជ្រួច​ច្រើនជាងគេបង្អស់​នៅក្នុង​ពិភពលោក​។ កម្មវិធី CNN Style​បាន​ចូល​ទៅពិនិត្យ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​ធំ​បំផុត​មួយ​របស់​ចិន ដើម្បី​ថត​ពី​សកម្មភាព​៕

​សូម​ទស្សនា​វីដេអូ​៖

ព័ត៌មានផ្សេងទៀត