លោក Rafael Benitez ថា Liverpool នឹងត្រូវឈ្នះអ្វីមួយ

05/03/2018 -  316

អតីតគ្រូបង្វឹកលោក Rafael Benitez ដែលបានដឹកនាំក្រុមហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំ 2005 ក្នុងអំឡុងពេល 6 ឆ្នាំរបស់គាត់នៅ Anfield បានធ្វើអោយ ហង្សក្រហមឈ្នះពានដ៏អស្ចារ្យនេះ ដោយវាយបកឈ្នះក្លិប AC Milan ។

អតីតគ្រូបង្វឹក Liverpool លោក Rafael Benitez បានសារភាពថាក្រុមហង្សក្រហម Liverpool នឹងត្រូវឈ្នះអ្វីមួយមុនពេលដែលពួកគេអាចចាត់ទុកជាក្រុមដ៏អស្ចារ្យ។

បច្ចុប្បន្នក្រុមហង្សក្រហម Liverpool ស្ថិតក្នុងចំណាត់ថ្នាក់ទី 3 នៅក្នុងតារាងក្របខ័ណ្ឌ Premier League ដែលចាញ់តែម្តងប៉ុណ្ណោះក្នុងលីកចាប់តាំងពីខែតុលាហើយមានភាពខុសគ្នាក្នុងការ ឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយបានផ្តួលក្រុម Porto 5-0 នៅក្នុងទឹកដីរបស់ពួកគេផ្ទាល់នៅក្នុងជើងទីមួយនៃវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ។

បច្ចុប្បន្ននេះ Liverpool កំពុងបង្ហាញទម្រង់លេងយ៉ាងល្អដោយមានខ្សែប្រយុទ្ធទាំង ៣ នោះគឺ Salah , Mane និង Firmino៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត