ផ្អើល​ពេញ​ខេត្តសៀមរាប​ទារិកា​ចម្លែក​មាន​ក្បាល​២​និង​បេះដូង​៦​ថត​

05/03/2018 -  376

​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅលើ​ទឹកដី​ខេត្តសៀមរាប ដោយ​ទារិកា​ចម្លែក​មួយ​កើតមក មាន​ខ្លួន​មួយ​ក្បាល​ពីរ ហើយ​បេះដូង​មាន ៦​ថត កាលពី​រសៀល​ថ្ងៃ​០៣ ខែ​មីនា ឆ្នាំ​២០១៨​។​

​បើ​តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៅថ្ងៃទី០៥ មីនានេះ បានឲ្យដឹងថា ទារិកា​ចម្លែក​នេះ មាន​ឪពុក ឈ្មោះ កាំ សារី ម្តាយ​ឈ្មោះ កេត ម៉ាលី រស់ នៅ​ភូមិ​ដំណាក់​លួង ឃុំ​វត្ត​គរ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ក្រោយ​ឆ្លងទន្លេ ទារិកា​ចម្លែក និង​ឪពុក​ម្តាយ មិនទាន់​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញាតិ ឲ្យចេញ​ពី​មន្ទីរពេទ្យ​ឡើយ ដោយសារ ស្ថានភាព​សុខភាព ទាំង​ម្តាយ និង​កូន​មាន​សភាព​ខ្សោយ​នៅឡើយ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះ​ក្រុម​គ្រូពេទ្យ​កំពុង​ប្រឹងប្រែង​ជួយសង្គ្រោះ​ទាំង​ម្តាយ និង​កូន​។ នេះ​គឺជា​រឿង​ដ៏​ចម្លែក​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​រឿង​គួរឲ្យ​រន្ធត់ ដែល​មិន​នឹកស្មាន​ដល់​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត