Alan Pardew សល់មួយប្រកួតទៀតបើមិនល្អម្ចាស់ក្លិបជនជាតិចិននឹងដេញចេញ

06/03/2018 -  259

យោងតាមប្រភពពីសារពត៌មាន BBC បានរាយការណ៍ថាគ្រូបង្វឹក Alan Pardew អាចនឹងត្រូវម្ចាស់ ភាគហ៊ុនជាជនជាតិចិននឹងដេញចេញពីតំណែងរយៈពេលតែមួយសប្តាហ៍ទៀត។

ប្រសិនបើក្រុមរហស្សនាមចាបព្រៃ West Bromwich Albion បន្តចាញ់មួយប្រកួតទៀត នោះអតីត គ្រូបង្វឹក ក្លិប West Ham, Southampton និង Newcastle United រូបនេះនឹងបញ្ចប់ភារកិច្ចក្នុងរយៈ ពេលដ៏ខ្លីរបស់ខ្លួន។

ក្រុមលោក West Bromwich Albion ដែលដឹកនាំដោយលោក Alan Pardew ឈ្នះតែម្ដងគត់ ក្នុងចំណោម១៥ប្រកួតចុងក្រោយនៅលីគកំពូលអង់គ្លេស និង បានចាញ់៥ដងជាប់គ្នាៗ ហើយបច្ចុប្បន្ន ស្ថិតនៅបាតតារាងក្រោមតំបន់សុវត្ថិភាព៨ពិន្ទុ។

ចុងក្រោយនេះបើសិនជាអ្នកចាត់ការរូបនេះនៅតែបន្តដឹកនាំគ្មានលទ្ធផលល្អសម្រាប់ក្លិបទៀតនោះ ច្បាស់ណាស់ថា ម្ចាស់ក្លិបដែលជាជនជាតិចិននឹងដេញចោលពីតួនាទី៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត