លោក Jurgen Klop ថា Liverpool ឡើងទៅវគ្គបន្តមិនភ្ញាក់ផ្អើលខ្លាំងទេ

07/03/2018 -  306

បន្ទាប់ពីប្រកួតជើងទី២ UEFA Champions League រួចទោះបីជាលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវ FC Porto ក៏ដោយគឺក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ដែលជាក្រុមអង់គ្លេសទី១ បានទៅវគ្គបន្តគឺវគ្គ ៨ ក្រុមចុងក្រោយ។

ផ្អែកតាមប្រភពពត៌មាន BBC Sports បានអោយដឹងថាលោក Jurgen Klopp អ្នកចាត់ការ Liverpool អះអាងថា លោកមិនសូវមានភាពភ្ញាក់ផ្អើលខ្លាំងណាស់ណាទេដែលក្រុមខ្លួនឡើងទៅកាន់វគ្គ៨ក្រុម ចុងក្រោយ UEFA Champions League នេះ។

ដោយមូលហេតុ Liverpool បានកំណត់ពីជំនះនេះរួចជាស្រេចហើយ មុនការប្រកួតជើងទី២ម្ល៉េះ ដោយជើងទី១ ធ្វើនៅទឹកដីប៉ទុយហ្គាល់ Liverpool បានយកឈ្នះម្ចាស់ផ្ទះ ៥ ទល់ ០។

នេះជាការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយលើកដំបូងចាប់ពីឆ្នាំ២០០៩ មកសម្រាប់ Liverpool៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត