បុរស​ម្នាក់​រងរបួស​ដោយសារ​ក្លោងទ្វារ​អបអរ​បុណ្យ​ទន្លេ​បាក់​សង្កត់ពីលើ​

10/03/2018 -  523

​ថ្ងៃទី​២ នៃ​ពិធី​បុណ្យ​ទន្លេ​នា​ថ្ងៃនេះ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​ក្លោងទ្វារ​អបអរសាទរ​ពិធីបុណ្យ​ទន្លេ បាន​បាក់​សង្កត់​ទៅលើ​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​។ ក្លោងទ្វារនេះ ស្ថិត​នៅ​លើ​បណ្តោយផ្លូវជាតិលេខ២។

​សូមបញ្ជាក់​ថា បុណ្យ​ទន្លេ​លើក​ទី​៤ ឆ្នាំនេះ រៀបចំ​ឡើង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ចាប់ពី​ថ្ងៃ​ទី​០៩ ដល់ ១១ ខែ​មីនា ឆ្នាំ​២០១៨៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត