កាដូ​ផ្លូវដែក និង​ផ្លូវទឹក​៣​ខ្សែនឹង​ផ្តល់ជូន​មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

10/03/2018 -  396

​​រាជ​រដ្ឋាភិបាល តាម​រយៈ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នឹង​ផ្តល់​កាដូ ជា​ផ្លូវដែក​ចំនួន​២​ខ្សែ និង​ផ្លូវទឹក​ចំនួន​១​ខ្សែ នៅ​រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំ​ណើ​រ នៅ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​។

​នៅ​យ​ប់​ថ្ងៃទី​៩ ខែ​មីនា លោក​ស៊ុន ចាន់ថុល រដ្ឋ​ម​ន្ត្រី​ក្រសួងសារធ​រណការ និង​ដឹកជញ្ជូន និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានចុះ​ពិ​និត្យ​គ​ម្រោ​ង​ស្ថាបនា​ព​ង្រី​ក​ផ្លូវ ដាក់លូ​និង​រៀបចំផ្លូវ​រថភ្លើង​ចូលក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​រូ​ម​ទាំង​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​បាន​រួចរាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​។

​លោក​ស៊ុន ចាន់ថុល បាន​លើកឡើងថា​រាជ​រដ្ឋាភិបាល​ដែលមាន​ក្រសួង​សាធារណការ​ជា​សេនាធិការ កំពុងតែ​សហការ​ជាមួយ​អាជ្ញាធ​រពាក់​ព័​ន្ធ​ខិត​ខំ​ព​ន្លឿ​ន​ការសាងសង់ និង​រៀបចំ​ផ្លូវដែក​ចំ​នួន​២​ខ្សែ​និង​ផ្លូវទឹក​១​ខ្សែ​បន្ថែម​ទៀត ធ្វើយ៉ាងណា​ឲ្យ​បាន​រួចរាល់​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ដើម្បី​សំរួល​ដល់​ការធ្វើ​ដំ​ណើ​រ​របស់​ពល​រដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ មក​កំសាន្ត​នៅ​កម្ពុជា​។​

​ពិសេស​ជាង​នេះ​ទៅទៀត​នោះ គឺ​ប្រជា​ពល​រដ្ឋ​ទាំងអស់ នឹង​អាច​ដំណើរ​ដោយ​មិនចាំបាច់​បង់ប្រាក់ រហូតដល់​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៨​។​

​លោក​រដ្ឋ​ម​ន្ត្រី​បាន​បញ្ជាក់ថា គ​ម្រោង​ផ្លូវដែក និង​ផ្លូវទឹក​ទាំង​៣ ដែល​កំពុង​សាងសង់​នោះ​មាន​៖​

​១៖​ផ្លូវដែក​បំបែក​ពី​ផ្លូវ​ចាស់ (​ដែល​ចេញពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​)​ចូល​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ កំណាត់​ថ្មី​នេះ​មាន​ប្រវែង ១,៩១៣​ម៉ែត្រ​ហើយ​រថភ្លើង​៣​គ្រឿង (​កំពុងផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​កូ​)​នឹង​ដាក់​ឲ្យ​ដំណើរ​មុន​ចូលឆ្នាំ​ខ្មែរ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​។​

​២៖​ផ្លូវដែក​ចេញពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​ស្វាយ​ស៊ីសុផុន​មាន​ប្រវែង​៤៨​គីឡូម៉ែត្រ នឹង​ដាក់​ដំណើរ​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខ​។​លោក​ថា​នឹងដាក់​ដំណើរ​ខ្សែ​រត់​ចាស់​ឡើង​វិ​ញ ពោល​ចេញពី​ក្រុង​ប៉ោត​ប៉ែត កាត់​តាម​ស្វាយ​ស៊ីសុផុន​ខេត្ត​បាត់​ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ឆ្ពោះ​មក​រាជធានី​ភ្នំ​ពេញ​នឹង​ដាក់​ដំ​ណើ​រ​ផ្លូវការ​នៅ​អំ​ឡុង​ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ​។​

​៣៖​ផ្លូវទឹក​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល តាម​បណ្ដោយ​ទ​ន្លេ​សាប និង​ទ​ន្លេ​បាសាក់ នឹង​ដាក់​ដំណើរការ​នៅ​ថ្ងៃទី​០៦​ខែ​មេសា ឆ្នាំ​២០១៨ ដែល​បច្ចុប្បន្ន​នេះ​កំពុង រៀបចំ​សាងសង់​កំ​ពុង​ផែ​និង​កាណូត​ចំ​នួន​២​គ្រឿង​ដែលមាន​ស្រាប់​របស់​ក្រុមហ៊ុន​Royal  និង​កាណូត​២​គ្រឿង​ទៀត​គឺ​ទិ​ញ​មកពី​ប្រទេស​វៀ​តំ​ណា​ម​៕

ព័ត៌មានផ្សេងទៀត