Borussia Dortmund បន្តដង្ហើមដើម្បីលេងនៅ UEFA Champions League

12/03/2018 -  284

យោងតាមសារពត៌មាន BBC Sport បានរាយការថាខ្សែប្រយុទ្ធ Michy Batshuayi បានទាត់គ្រាប់ ជ័យជម្នះឲ្យ Borussia Dortmund ផ្ដួល Eintracht Frankfurt ដោយលទ្ធផល៣ទល់នឹង២ ក្នុងជំនួបលីគកំពូលអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី១១ មីនា ដើម្បីបន្តប្រជែងយកកៅអី UEFA Champions League។

គ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពារ Marco Russ ធ្វើឲ្យ Dortmund នាំមុខមុន ប៉ុន្តែ Luka Jovic បានស៊ុតតាមស្មើនៅ១៥នាទីបន្ទាប់។

Batshuayi ដែលប្ដូរចូលនៅវគ្គទី២ បានជួយឲ្យ Dortmund នាំមុខសាជាថ្មី មុន Danny Blum តាមបានស្មើសម្រាប់ Frankfurt ម្ដងទៀត។

យ៉ាងណាក៏ដោយ Batshuayi រកបានគ្រាប់ជ័យជម្នះនៅ៣នាទីក្រោយមក និង ជាគ្រាប់ទី៧របស់ខ្សែប្រយុទ្ធបែលហ្ស៊ីករូបនេះនៅក្រុមពណ៌លឿង តាំងពីផ្ទេរពី Chelsea លើកិច្ចសន្យាខ្ចី៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត