លោកជួន សុវណ្ណ បញ្ជាឲ្យ​ប្រមូល​ភស្តុតាងចាប់ជនដែល​វាយ​លើ​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​

12/03/2018 -  242

លោក​ជួន សុវណ្ណ ស្នងការ​នគរ​បាន​រាជធានី​ភ្នំពេញ បាន​បញ្ជារ​យ៉ាងមុឺង​មាត់ ឲ្យកម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៨ ដែល​បណ្តាលឲ្យ​មាន​ការ​វា​យក​ម្ចេច​រថយន្ត និង​វាយ​ទៅ​លើ​អ្នកបើកបរ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម​។

លោក ជួន សុវណ្ណ លើកឡើងថា ករណីនេះ មិនមែន​ជិះ​ដេញ​តាម​ឃាត់​រថយន្ត​នោះទេ តែ​នេះ​ជា​ករណី​ជិះ​ដេញតាម ក្នុង​បំណង​វាយ​សម្លាប់​អ្នកបើកបរ​តែម្តង ហើយ​លោក​ក៏​បាន​បញ្ជារ​ឲ្យ​ប្រមូល​ភស្តុ​តាំង​ទាំងអស់ ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍ ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន ជនបង្ក​ហិង្សា​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត