មាន​អារម្មណ៍​រីករាយនិង​សោកសៅ​…​ជា​សញ្ញា​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត!

12/03/2018 -  432

​ការផ្លាស់ប្តូរ​ពី​អារម្មណ៍​មួយ​ទៅ​មួយទៀត ពោល​មាន​អារម្មណ៍​រំភើប​រីករាយ នៅពេល​ជួប​រឿង​ល្អ និង​មាន​អារម្មណ៍​ទុក្ខសោក  ពេល​ជួប​រឿង​មិនល្អ អាច​បង្ហាញ​ប្រាប់ថា ផ្លូវចិត្ត​របស់​អ្នកមាន​សុខភាព​ល្អជា​ប្រក្រតី​។ អ្នកវិទ្យាសាស្ត្រ​លើកឡើងថា ការខឹង អន់ចិត្ត សោកសៅ ទុក្ខព្រួយ និង​រំភើប​រីករាយ សុទ្ធតែជា​រឿង​ធម្មតា​របស់​មនុស្ស​។ សមត្ថភាព​ក្នុងការ​មាន​អារម្មណ៍​ទាំងអស់នេះ គឺជា​សញ្ញា​នៃ​សុខភាព​ផ្លូវ​ចិត្តល្អ​។ អ្នក​ក៏​គួរ​ដឹង​ដែរថា អារម្មណ៍​ទាំងនេះ តែងតែ​ប្រែប្រួល​មិន​នៅ​ជាប់លាប់​ទេ ៕

ព័ត៌មានផ្សេងទៀត