Michael Carrick បានព្រលយថាដល់ពេលដែលព្យួរស្បែកជើងពីបាល់ទាត់ហើយ

13/03/2018 -  261

កីឡាករដែលមកដល់បច្ចុប្បន្ននេះដែលលេងអោយក្លិបបិសាចក្រហម Manchester United យូរជាងគេមិនទាន់ដូរក្លិប ឬព្យួរស្បែកជើងនោះគឺ Michael Carrick។

Michael Carrick បានប្រកាសថាបានសម្រេចចិត្តចូលនិវត្តន៍នៅដំណាច់រដូវកាល ២០១៧/២០១៨ នេះ ព្រោះយល់ថារាងកាយរបស់ខ្លួនមិនអំណោយផលទៀតឡើយ។

ខ្សែបម្រើស្នូលក្លិប Manchester United អះអាងថា មិនអាចបន្តទៅមុខទៀតបានទេ ហើយគេទំនងនឹងទទួលការងារជាគ្រូបង្វឹកមួយរូបនៅ Old Trafford។

កាលខែមករា លោក Jose Mourinho និយាយថា លោករីករាយ ប្រសិនបើ Carrick បន្តជួយក្លិបក្នុងនាមមិនមែនជាកីឡាករ។

រដូវកាលនេះ អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសខាងលើចូលលេងបានតែ៤ដងប៉ុណ្ណោះ ដោយសារចង្វាក់បេះដូងមិនល្អ។

Carrick បច្ចុប្បន្នវ័យ៣៦ឆ្នាំ និង ចូលលេងបាន៤៦៣ប្រកួតឲ្យបិសាចក្រហម តាំងផ្ទេរពី Tottenham Hotspur ក្នុងតម្លៃ១៨លានផោន នៅឆ្នាំ២០០៦ កាលឆ្នាំ២០០៦៕

ប្រភពពី៖ BBC Sport

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត