មូលហេតុ​សំខាន់ដែល​អ្នក​មិនគួរ​រំលងការ​ងូតទឹក​ពេលព្រឹក​

13/03/2018 -  409

ងូតទឹក ជារឿងសាមញ្ញសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែការងូតទឹកនៅពេលព្រឹក មានអត្ថប្រយោជន៍លើសពីអ្វីដែលអ្នកគិត ពោលក្រៅពីជួយលាងជម្រះរាងកាយហើយ វាជួយដល់សុខភាពខួរក្បាលផងដែរ។ យោងតាម​វេជ្ជបណ្ឌិត​មកពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋអាមេរិក​បាន​អោយដឹងថា ការ​ងូតទឹក​នៅ​ពេលព្រឹក អាចជួយ​ឲ្យ​ខួរក្បា​លមាន​ភាព​កាន់តែ​សកម្ម ងាយ​រក​ដំណោះស្រាយ ដើម្បី​ត្រៀម​ដោះស្រាយ រឿងរ៉ាវ​ដែល​កើតឡើង​ពេញ​មួយថ្ងៃ​។ បន្ថែម​លើ​នេះ ការ​ងូតទឹក​ពេលព្រឹក នឹង​អនុញ្ញាតឲ្យ​ខួរក្បាល បង្កើត​គំនិត​ថ្មីៗ​និង​ប្លែកៗ​។ នេះ​ជា​មូលហេតុ ដែល​អ្នក​មិនគួរ​ខកខាន​ងូតទឹក​នៅពេល ក្រោក​ពី​គេង​ឡើយ​៕

ព័ត៌មានផ្សេងទៀត