ប្រទាល​​កន្ទុយ​ក្រពើ​​និង​ម្សៅ​​អង្ករ​អាច​ជួយ​​ឲ្យ​ស្បែក​ស​ក្នុង​រយៈពេល​​៣​ថ្ងៃ​​

13/03/2018 -  861

​ប្រទាល​កន្ទុយក្រពើ គឺជា​ដំណោះស្រាយ​ចុងក្រោយ សម្រាប់​បញ្ហា​ទាក់ទង​នឹង​ស្បែក​ទាំងអស់​។ វា​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ចិញ្ចឹម ការពារ​ស្បែក​។ ចំណែក ម្សៅ​អង្ករ អាចជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​នៅលើ​ស្បែក​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​និង​ម្សៅ​អង្ករ ដើម្បី​ធ្វើឲ្យ​ស្បែកស​!

​យក​ប្រទាល​កន្ទុយក្រពើ​កាត់​ជា​កង់ ហើយ​ច្រៀក​ជា​ពីរ រួច​យក​ម្សៅ​អង្ករ​រោយ​ពីលើ ផ្នែក​អន្ធិល​នៃ​ប្រទាល​កន្ទុយក្រពើ ហើយ​យក​វា​មក​ជូត​ថ្នមៗ លើ​ស្បែក ក្នុង​រយៈពេល​២​ទៅ​៣​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ មុន​លាងជម្រះ​ម្តងទៀត​ជាមួយ​ទឹក​ត្រជាក់​។ ក្រោយពី​ជូត​ស្បែក​ស្ងួត​ហើយ បន្ថែម​ក្រែម​ផ្តល់សំណើម​ដល់​ស្បែក​ជា​ការស្រេច​។​

​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ អ្នក​គួរ​អនុវត្ត​វិធី​ខាងលើ រៀងរាល់​ពេល​ល្ងាច នោះ​អ្នកនឹង​ឃើញ​ស្បែក​របស់​អ្នក​ប្រែប្រួល ក្នុង​រយៈពេល​៣​ថ្ងៃក្រោយ​។ ប្រទាល​កន្ទុយក្រពើ​ផ្សំ​ជាមួយ​ម្សៅ​អង្ករ សាក​សម​ជាមួយ​ស្បែក​គ្រប់​ប្រភេទ​៕

ព័ត៌មានផ្សេងទៀត