កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​២២​ខែ​មីនា​

13/03/2018 -  159

ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​នៅតាម​បណ្តា​ខេត្ត​និង​ក្រុង​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ភ្លៀង​ធ្លាក់​កក់ខែ ដោយសារ​តែ​កម្ពុជា​បាន​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​ដែល​បក់​មកពី​ទិសខាងកើត គឺ​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​៕

ព័ត៌មានផ្សេងទៀត