ស្ពាន​​​កោះ​ប៉ែន​​តម្លៃ១៣​​លានដុល្លារត្រូវ​ដាក់​​សម្ពោធ​​ឲ្យប្រើ​ប្រាស់​​ថ្ងៃនេះ​​​​​​

14/03/2018 -  216

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ មីនា​នេះ បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​ឆ្លងទន្លេ ទៅ​កោះ​ប៉ែន ស្ថិតនៅក្នុង​ភូមិ​កំពង់​ត្រុំ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។

បើតាម​គេហទំព័រ Facebook លោកនាយក​រដ្ឋមន្ត្រី បានឲ្យដឹងថា ស្ពាន​កោះ​ប៉ែន​នេះ សាងសង់​ដោយ​កូន​ខ្មែរ​សុទ្ធសាធ និង​ប្រើ​ថវិកា​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តម្លៃ​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក​។ ស្ពាន​កោះ​ប៉ែន​នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ មាន​បណ្តោយ​ប្រវែង ៧៧៩​ម៉ែត្រ ទទឹង ៩,២​ម៉ែត្រ និង​កម្ពស់​ពី ២៣ ទៅ ២៤​ម៉ែត្រ​។

​ស្ពាន​នេះ​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ភូមិ​ព្រែក​ដើ​មចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ទៅកាន់​កោះកំពង់ត្រុំ ក្នុង​ភូមិសាស្ត្រ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។ ស្ពាន​នេះ ជា​ចំណងដៃ​ដ៏​ពិសិដ្ឋ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២​ម៉ឺន​គ្រួសារ​នៅលើ​ប្រជុំ​កោះ​ដូចជា​កោះ​ប៉ែន​, កោះ​មិត្ត និង កោះ​ត្រុំ​ជាដើម សម្រាប់​ការធ្វើ​ដំណើរ និង​ការដឹកជញ្ជូន ដែល​ពីមុន​មក​ពួកគាត់​ត្រូវ​ធ្វើដំណើរ​ដោយ​ឆ្លង​ទូកដ និង​ឆ្លង​សាឡាង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត