Willian ថា Chelsea ត្រូវតែផ្ដោតប្រយ័ត្នគ្រប់ពេលចំពោះ Messi

14/03/2018 -  282

នៅរាត្រីនេះជាការកាត់សេចក្តីថាតើក្រុមណារវាង Barcelona និង Chelsea ដែលអាចបន្តទៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។

ខ្សែបម្រើ Willian របស់ FC Barcelona ប្រាប់អ្នកសារព័ត៌មានថា សមាជិកគ្រប់រូបត្រូវផ្ដោតយក ចិត្តទុកដាក់ឲ្យខ្លាំងចំពោះ Lionel Messi និង ប្រយ័ត្នចំពោះការលេងជាក្រុមរបស់ Barcelona។

កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះអះអាងថា ដឹងច្បាស់ពីគុណភាព Messi និង កីឡាករទាំងមូល របស់ Barcelona ហើយការយកចិត្តទុកដាក់ខ្លាំងចំពោះ Messi ដោយសារតែគេជាកំពូលកីឡាករ ដ៏អស្ចារ្យ។ Willian បន្ថែមថា គេមកកាន់ក្រុង Barcelona ដោយធ្វើតាមប្រព័ន្ធលេងដដែល ហើយថា Barcelona គឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់។

គួរដឹងដែរថា កាលជើងទី១វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នៅ Stamford Bridge កាលខែកុម្ភៈ Lionel Messi បានស៊ុតតាមស្មើ Chelsea ដែលធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយ លទ្ធផល១ទល់នឹង១។

ប្រភព៖ BBC Sports

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត