Cristiano Ronaldo ស៊ុតបាន Hartrick ជាលើកទី 50 ក្នុងអាជីពរបស់ខ្លួន

19/03/2018 -  218

កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបានហ៊ែតទ្រីកលើកទី៥០ក្នុងអាជីពនៅពេល Real Madrid លត់ Girona ៦-៣ យប់ថ្ងៃអាទិត្យទី១៨ខែមីនាឆ្នាំ២០១៨ ដើម្បីឡើងមកលេខ៣ក្នុងតារាង La Liga សប្ដាហ៍ទី២៩។

Ronaldo ស៊ុតគ្រាប់បើកឆាកពីការបញ្ជូនរបស់ Toni Kroos ក្នុងនាទីទី១១ តែត្រូវ Chrishtian Stuani តាមស្មើឱ្យក្រុមភ្ញៀវវិញក្នុងនាទី២៩។ ចូលដល់តង់ទី២ CR7 បើកការនាំមុខជាថ្មីសម្រាប់ម្ចាស់ផ្ទះ តាមរយៈការស៊ុតពេញកម្លាំងក្នុងនាទី៤៧ រួចបញ្ជូនបាល់ឱ្យ Lucas Vazquez ស៊ុតគ្រាប់ទី៣របស់ ក្រុមក្នុងនាទី៥៩ មុនពេលបំពេញហ៊ែតទ្រីកក្នុងនាទី៦៤។ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Stuani រកបាន គ្រាប់ទី២សម្រាប់ Girona ក្នុងនាទី៦៧។

ចន្លោះពេល៥នាទីចុងក្រោយនៃការប្រកួតមានគ្រាប់បាល់កើតឡើង៣ដងទៀត ដោយ Gareth Bale រកបាន១គ្រាប់ក្នុងនាទី៨៦ រួច Juanpe រកឱ្យក្រុមភ្ញៀវ១គ្រាប់ទៀតក្នុងនាទី៨៨ ហើយចុងក្រោយ CR7 ស៊ុតគ្រាប់ទី៤ក្នុងនាទី៩០។

ជ័យជម្នះនេះនាំឱ្យ Real ឡើងឈរពីលើ Valencia ប៉ុន្តែនៅក្រោមក្រុមលេខ២ Atletico Madrid ៤ពិន្ទុ និងក្រោមក្រុមកំពូលតារាង Barcelona ១៥ពិន្ទុ៕

ប្រភព៖ BBC Sport

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត