ស្បែកនៃបបូរមាត់គឺស្តើង បើប្រៀបធៀបទៅនឹងស្បែកផ្ទៃមុខរបស់យើង។ ជារឿយៗ បបូរមាត់ត្រូវបា នបំផ្លិចបំផ្លាញ ដោយសារទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ដូចជាការជក់បារី ផឹកតែ កាហ្វេ ប៉ះពាល់ពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ក្រែមលាបបបូរមាត់ មានគុណភាពមិនល្អជាដើម។ បន្ថែមលើនេះ បបូរមាត់អាចប្រែទៅជាពណ៌ខ្មៅ ដោយសារការកើតជំងឺ ខាន់លឿង ជំងឺសើស្បែក ឬស្បែកប្រតិកម្មជាដើម។
បញ្ហាបបូរមាត់ខ្មៅ ដែលបណ្តាលមកពីមូលហេតុស្រាលៗមួយចំនួន អ្នកអាចដោះស្រាយបានដោយខ្លួនឯងបាន ដោយប្រើប្រាស់ក្រែមទឹកដោះគោ និងស្ករស។ ដំបូងយកក្រែមទឹកដោះគោមួយស្លាបព្រា និងស្ករសមួយស្លាបព្រា លាយបញ្ចូលគ្នាច្របល់ឲ្យសព្វ ហើយយកមកលាបលើបបូរមាត់ ត្រដុសវាចុះឡើងថ្នមៗរយៈពេល៥នាទី។ អនុវត្តបែបនេះក្នុងរយៈពេល១សប្តាហ៍ នឹងឃើញបបូរមាត់ខ្មៅរបស់អ្នក ផ្លាស់ប្តូរ៕