Neymar និង សមាជិកប្រេស៊ីលឯទៀតនឹងទៅហាត់នៅ Spurs មុន World Cup

20/03/2018 -  218

ក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីលបានចុះហត្ថលេខាព្រមព្រៀងលើការប្រើប្រាស់ទីតាំង និង សម្ភារៈហ្វឹកហាត់របស់ ក្លិប Tottenham Hotspur ពេលកម្ដៅសាច់ដុំ មុនចូលរួមប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅខែមិថុនាខាងមុខ។

ក្រុមជើងឯកពិភពលោក ៥សម័យនឹងហ្វឹកហាត់នៅក្រុងឡុងដ៍ សម្រាប់ជំនួបមិត្តភាពជាមួយក្រូអាត នៅថ្ងៃទី០៣ មិថុនា។ សហព័ន្ធបាល់ទាត់ប្រេស៊ីល បង្ហើបថាភាពជាដៃគូជាមួយ Tottenham Hotspur នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ឧសភា ដោយរួមបញ្ចូលទាំងកន្លែងហាត់ប្រាណ, អាងហែលទឹក, ទីលាន ស្តង់ដារចំនួន ០២ និង នៅស្នាក់នៅសណ្ឋាគារដែលទើបសាងសង់នៅកន្លែងហ្វឹកហាត់ផ្ទាល់។

ប្រេស៊ីលស្ថិតនៅពូល E រួមមាន៖ ស្វីស, កូស្តារីកា និង ស៊ែប ហើយពួកគេនឹងប្រកួតមិត្តភាពជាមួយ រុស្ស៊ី នៅថ្ងៃ សុក្រ សប្ដាហ៍នេះ៕

ប្រភព ៖ dailymail

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត