អ្នកនឹង​ភ្ញាក់ផ្អើល ពេល​ដឹង​ពី​អត្ថប្រយោជន៍នៃ​ការ​ខ្ពុលមាត់​ជាមួយ​ទឹកអំ​បិល​

20/03/2018 -  178

​ខ្ពុ​លមាត់​ជាមួយ​ទឹកអំបិ​ល ជា​វិធី​ងាយស្រួល​អនុវត្ត​បំផុត ហើយ​ថែមទាំង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​។ ប៉ុន្តែ​គ្រាន់​មនុស្ស​មួយចំនួន មិនទាន់​ដឹង​ច្បាស់ ពី​វិធី​ប្រើប្រាស់​ទឹកអំបិល ប៉ុណ្ណោះ​។​

​វិធី​ធ្វើ ៖ យក​អំបិល​កន្លះ​ស្លាបព្រា ដាក់​ក្នុង​ទឹ​កក្តៅ​១​ពែ​ង ហើយ​កូរ​វាឲ្យ​សព្វ​

​វិធី​ប្រើ ៖ -​ក្រេបទឹក​អំបិល​ចូល​មាត់ ហើយ​ខ្ពុល​វា​ឲ្យចូល​សព្វកន្លោះក​ន្លៀត​

-​ខ្ពុល​ទឹកអំបិល​ក្នុង​បំពង់ក ចំនួន​៣០​នាទី ហើយ​ខ្ជាក់​ចេញ​។ អ្នក​គួរ ខ្ពុ​លមាត់​ជាមួយ​ទឹកអំបិ​ល​ម្តង​ហើយ​ម្តងទៀត រហូត​អស់​ទឹកអំបិល​១​ពែង​នេះ​។​

​តើ​ការ​ខ្ពុលមាត់​ជាមួយ​ទឹកអំ​បិល​ជួយ​ដល់​សុខភាព​អ្វីខ្លះ​?

-​ជួយ​រក្សា​កម្រិត​pH ពី​ធម្មជាតិ 

-​សម្អាត​ស្លេស និង​កាត់បន្ថយ​ការកកស្ទះ​នៅ​រន្ធ​ច្រមុះ​

-​ព្យារ​បាល​ក្អក​ស្ងួត​

-​បង្ការ​ការឆ្លង​មេរោគ​តាម​ផ្លូវដង្ហើម​ខាងលើ​

-​កាត់បន្ថយ​ឱកាស​នៃ​ការកើតមាន​បញ្ហា​រលាក​បំពង់ក​

-​បំបាត់​ក្លិន​មិនល្អ​

-​បំបាត់​បញ្ហា​ឈឺ​ក​។ បន្ថែមលើនេះ អ្នកគួរខ្ពុ​លមាត់​ជាមួយ​ទឹកអំបិ​ល​រៀងរាល់ ៤​ម៉ោង​ម្តង ដើម្បី​បន្ថយ​ការឈឺចាប់​ក្នុង​បំពង់ក របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​​

-​ដោះស្រាយ​បញ្ហា​ហូរឈាម​និង​ហើម​អញ្ចាញធ្មេញ​

-​កម្ចាត់​បញ្ហា​ពងបែក​មាត់​

-​កាត់បន្ថយ​អា​ការៈឈឺ​ធ្មេញ​

-​និង​សម្អាត​មាត់​ជាដើម​៕ 

ព័ត៌មានផ្សេងទៀត