វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត ដើម្បី​ទទួលបាន​សក់​ទន់រ​លោង​

20/03/2018 -  293

មធ្យោបាយ​ថែរក្សា​សក់​មាន​ពីរ​ប្រភេទ គឺ​ថែរក្សា​តាម​វិធី​ធម្មជាតិ និង​តាមរយៈ​ការប្រើប្រាស់​ផលិតផល ដែល​ផ្ទុក​សារ​ធាតុគីមី​។ បើ​អ្នក​ជ្រើសរើស​តាម​វិធី​ធម្មជាតិ សាកល្បង​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ ដែល​អាចជួយ​ឲ្យ​សក់​របស់​អ្នក​ទន់​និង​លោង​។ អ្នកនឹង​ភ្ញាក់ផ្អើល​នៅពេល​ដឹងថា ប្រទាល​កន្ទុយក្រពើ ជា​ប្រភព​សារធាតុចិញ្ចឹម​លើសលុប​សម្រាប់​សរសៃសក់​។ ប្រទាល​កន្ទុយក្រពើ មាន​អង់ស៊ីម​ដែល​ធ្វើឲ្យ សក់​មាន​សុខភាព​ល្អ រលោង​និង​ទន់​។ 

​ដើម្បី​អាច​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ ជា​ឱសថ​ថែរក្សា​សរសៃសក់​បាន ដំបូង​កាត់​ប្រទាល​ពីរ​ទៅ​បី​កង់ និង​ចៀរ​យក​ផ្នែក​អន្ធិល​របស់​វា មក​លាយ​ជាមួយ​ទឹក​សមល្មម ហើយ​លាប​វា​លើ​សរសៃសក់​។ បន្ទាប់មក​រក្សាទុក​រយៈពេល​៣០​នាទី ចាំ​លាងជម្រះ​ជាមួយ​សាប៊ូ ដែល​សាក​សម​ជាមួយ​ស​ក់​របស់ អ្នក​៕

ព័ត៌មានផ្សេងទៀត