អតីតគ្រូបង្វឹកអ៊ីតាលីថា Giggs គួរយកគម្រូតាម Sir Alex Ferguson

21/03/2018 -  139

លោក Marcello Lippi គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិចិនរំពឹងថា Ryan Giggs អាចនឹង ទទួលបានជោគជ័យក្នុងនាមជាគ្រូបង្វឹកមួយរូប តែយល់ថារូបគេគួរយកលោក Sir Alex Ferguson ជាគម្រូ ។

អតីតគ្រូបង្វឹកជួយឲ្យអ៊ីតាលីឈ្នះជើងឯក World Cup ២០០៦ លើកឡើងថា Giggs ធ្លាប់ជាកីឡាករ ដ៏អស្ចារ្យមួយរូប ហើយអ្នកទាំងពីរក៏ធ្លាប់ជួបគ្នាច្រើនលើកច្រើនសា ពេលលោកនៅជាអ្នកចាត់ការ Juventus ខណៈ គេនៅលេងឲ្យ Manchester United។

លោក Marcello Lippi រំពឹងថា Ryan Giggs អាចដើរតាមគន្លងរបស់លោក Ferguson។

គួរដឹងដែរថាក្រុមបាល់ទាត់ជម្រើសជាតិ វេលស៍នឹងជួបម្ចាស់ផ្ទះចិននៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា សម្រាប់ការប្រកួតពានរង្វាន់ China Cup៕

ប្រភព ៖ BBC Sports

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត