ក្រុមហ៊ុន​Uber​​ផ្អាក​បណ្ដោះអាសន្ន​​រថយន្ដ​ដឹក​អ្នកដំណើរ​​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​

21/03/2018 -  154

​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​Uber​កាលពី​ថ្ងៃ​ចន្ទ បានប្រកាស​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​សេវាកម្ម​ដឹក​អ្នកដំណើរ ដោយ​ប្រើ​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​។ ការផ្អាក​ដំណើរការ​នេះ បន្ទាប់ពី​រថយន្ដ​ដឹក​អ្នកដំណើរ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​មួយគ្រឿងរ​បស់​ក្រុមហ៊ុន បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់ នៅក្នុង​ទីក្រុង​Tempe​សហរដ្ឋអាមេរិក​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​បានបង្ហាញ​ការសោកស្ដាយ ចំពោះ​ហេតុការណ៍​ដែល​កើតឡើង ហើយ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សេវា​កម្មនេះ នៅក្នុង​ទីក្រុង​Tempe ទីក្រុង​Pittsburgh ទីក្រុង​San Francisco  និង​ទីក្រុង​Toronto​។ ចំណែក​រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់​នោះ​ប្រភេទ​SUV ម៉ា​សញ្ញា​Volvo​របស់​ស៊ុយអែត ប៉ុន្ដែ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​Geely៕

ព័ត៌មានផ្សេងទៀត