រថយន្ដក្រុង​​​ធ្លាក់​ជ្រោះ​​នៅ​ហ្វីលីពីន​​​ស្លាប់​១៩​នាក់​

21/03/2018 -  126

​យ៉ាងហោចណាស់​មនុស្ស​១៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​របួស​ជាច្រើន​នាក់​ទៀត បន្ទាប់ពី​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​ធ្លាក់ចូល​ជ្រោះ​នៃ​ជ្រលង​ភ្នំ​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។ ប៉ូលិស​បាន​ឲ្យដឹងទៀតថា រថយន្ដ​បាន​បុក​រនាំង​ស្ពាន ហើយ​បាន​ធ្លាក់​ចូលទៅក្នុង​ជ្រលង​ភ្នំ​ជម្រៅ​១៥​ម៉ែត្រ​។ ខណៈដែល​កើតហេតុ​អ្នកបើកបរ​មិនអាច​បញ្ជា​រថយន្ដ​បានទេ ហើយ​ប៉ូលិស​នៅ​មិនទាន់​ដឹងថា ករណីនេះ​មកពី​អ្នកបើកបរ​ផ្ទាល់​ឬក៏​បញ្ហា​គ្រឿង​ម៉ាស៊ីន​។ សូមបញ្ជាក់ថា ប្រទេស​ហ្វីលីពីន​មានច្បាប់​ធូររលុង​ខ្លាំង​ទាក់ទង​នឹង​សេវា​ដឹកជញ្ជូន​សាធារណៈ ហើយ​ការថែទាំ​ផ្លូវថ្នល់​មិនទាន់​បានល្អ​៕

ព័ត៌មានផ្សេងទៀត