Arsene Wenger នៅតែបើកផ្លូវចំហរអោយ Jack Wilshere

22/03/2018 -  209

អ្នកចាត់ការចាស់វស្សា Arsene Wenger បានប្រាប់ខ្សែបម្រើ Jack Wilshere ថាគេអាចចេញពីក្លិប Arsenal បាននៅរដូវក្ដៅឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែគេសម្រេចបន្តនៅជាមួយក្លិបនេះដើម្បីកសាង សមត្ថភាពឡើងវិញ។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានត្រលប់មក Arsenal វិញក្នុងរដូវកាល 2017-2018 នេះ ក្រោយចំណាយ ពេលរដូវកាលមុនលេងឱ្យ Bournemouth ក្រោមកិច្ចសន្យាខ្ចី ដោយចូលលេងបាន៣០ដង។ Wilshere ដែលនឹងផុតកិច្ចសន្យាជាមួយកាំភ្លើងធំនៅដំណាច់រដូវកាលនេះ បានចូលលេងឱ្យក្រុម លោក Wenger 31 ដងរួចមកហើយក្នុងយុទ្ធនាការនេះ។

រដូវកាលដែលគ្មានរបួសរបស់ Wilshere បាននាំឱ្យរូបគេជាប់ក្រុមជម្រើសជាតិអង់គ្លេសជាថ្មីជាលើក ដំបូងតាំងពីក្រោយ Euro 2016 មក សម្រាប់ប្រកួតមិត្តភាពជាមួយ ហុល្លង់ និង អ៊ីតាលី នៅថ្ងៃទី23 និង 27 ខែមីនានេះ៕

ប្រភព៖ BBC Sport

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត