សំបុត្រ៦៥,០០០សន្លឹកសម្រាប់មើលការប្រកួតរវាងប្រេស៊ីលនិងរុស្ស៊ីលក់ដាច់គ្មានសល់

23/03/2018 -  144

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានហ្វឹកហាត់នៅកីឡដ្ឋាន Luzhniki Stadium ក្នុងទីក្រុងមូស្គូ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី នៅថ្ងៃសុក្រទី២៣ខែមីនានេះ ម៉ោង១១យប់នៅកម្ពុជា។

ជម្រើសជាតោប្រេស៊ីលនឹងប្រកួតដោយគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Neymar នោះទេព្រោះរូបគេមិន ទាន់ជាពីរបួសនៅឡើយដែលកំពុងព្យាបាលរបួសកជើង។

សារព័ត៌មានរុស្ស៊ីបានដកស្រង់សម្ដីមន្ត្រីបាល់ទាត់រុស្ស៊ីដែលបាននិយាយថាសំបុត្រប្រហែល៦៥,០០០សន្លឹកត្រូវបានលក់អស់សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំយប់នេះ៕

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត