ពលរដ្ឋ​ខ្មែរ​៤៨​នាក់​រងគ្រោះ​ដោយសារ​មេខ្យល់ ត្រូវបាន​អន្តរាគមន៍​វិល​មកកាន់​ប្រទេស​វិញ​

23/03/2018 -  121

​ពលរដ្ឋ​ខ្មែរ​ចំនួន​៤៨​នាក់ ដែល​រងគ្រោះ​ដោយសារ ការចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, សិង្ហ​បុរី និង​ឡាវ ត្រូវបាន​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ទាំង​៤​នេះ ជួយ​អន្តរាគមន៍​នាំមក​កាន់​ប្រទេស​កម្ពុជា​វិញ​។

​យោងតាម​សេចក្តីប្រកាស​ពត៌មាន របស់​ក្រសួងការបរទេស និង​ប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ ទាំង​៤៨​នាក់​នោះ គឺ​ត្រូវបាន​ជួយសង្គ្រោះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​៥​នាក់​, ម៉ាឡេស៊ី​១៤​នាក់​, សិង្ហ​បុរី​ម្នាក់ និង​ប្រទេស​ឡាវ​២៨​នាក់​។ រហូត​ដល់ពេលនេះ ពលរដ្ឋ​ខ្មែ​រទាំង​៤៨​នាក់​នោះ ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​ហើយ​៕


ព័ត៌មានផ្សេងទៀត