បំផ្ទុះ​គ្រាប់បែកលើ​រថយន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​១២​នាក់ របួស​៤០​នាក់​

24/03/2018 -  190

​យ៉ាងហោចណាស់ មនុស្ស​ចំនួន​១២​នាក់​បាន​ស្លាប់ និង​ប្រមាណ​៤០​នាក់​ទៀត បាន​ទទួល​រងរបួស នៅក្នុង​ហេតុការណ៍ រថយន្ត​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រឿង នៅ​ខាងក្រៅ​ពហុ​កីឡដ្ឋាន​មួយកន្លែង ស្ថិតក្នុង​ខេត្ត Helmand ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ នេះ​បើ​តាម​ការចុះផ្សាយ របស់​សារព័ត៌មាន Arab News កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា​។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​ប្រចាំ​តំបន់ ឲ្យដឹងថា ហេតុការណ៍​បំផ្ទុះ​នេះ បាន​កើតឡើង បន្ទាប់ពី​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី របស់​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​ក្រុម​អ្នកចូលរួម បាន​កំពុង​នៅតាម​ដងផ្លូវ ត្រឡប់​ទៅ​កាន់​ផ្ទះ​វិញ​។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ក្រុម​ណាមួយ ចេញមុខ​ទទួលខុសត្រូវ លើ​ហេតុការណ៍​នេះ​នៅឡើយ​ទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត