UFC ហ៊ានអោយ Joshua ៥០០លានដុល្លារដើម្បីប្ដូរពីប្រដាល់មកវាយក្នុងទ្រុង

26/03/2018 -  184

យោងតាមសារព័ត៌មាន Marca កំពូលអ្នកប្រដាល់អង់គ្លេស Anthony Joshua ដែលជាជើងឯក ទម្ងន់ធ្ងន់ពិភពលោកជាច្រើនស្ថាប័ន ត្រូវបានផ្ដល់សំណើ ៥០០លានដុល្លារដើម្បីប្ដូរទៅប្រកួតគុនចម្រុះ ក្នុងស្ថាប័ន UFC វិញ។

ចំនួនទឹកប្រាក់នេះប្រហាក់ប្រហែលទៅនឹងសំណើសម្រាប់អតីតអ្នកប្រដាល់អាមេរិក Floyd Mayweather កន្លងមកដែរ។

បច្ចុប្បន្ននេះ Joshua វ័យ២៨ឆ្នាំ កម្ពស់១៩៨ស.ម មានស្ថិតិប្រកួត២០ដង ផ្ដួលដៃគូសន្លប់ទាំង២០ដង ក្នុងចំណោមនោះមានទាំងអតីតជើងឯកអ៊ុយក្រែន Wladimir Klitschko ផងដែរ និងកំពុងកាន់កាប់ ខ្សែក្រវាត់ IBF (តាំងពីឆ្នាំ២០១៦), WBA និង IBO (តាំងពីឆ្នាំ២០១៧)។

តែយ៉ាងណាក៏ដោយសំណើរនេះមិនទាន់មានការយល់ស្របទាំងស្រុកពីម្ចាស់សាម៉ីខ្លួនផ្ទាល់នៅឡើយទេ តែបើការព្រមព្រៀងទៅបាននោះកីឡាករប្រដាល់សកល Anthony Joshua ត្រូវបានទទួល សំណើរយ៉ាងលើសលប់ដល់ទៅ ៥០០លានដុល្លារ៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត