កៅអីជម្រើសជាតិសម្រាប់ World Cup នៅមានឱកាសប្រជែងគ្នានៅឡើយ

27/03/2018 -  167

គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បន្តដំណើរការប្រជែងយកកៅអី ជម្រើសជាតិអង់គ្លេសសម្រាប់ FIFA World Cup 2018 នៅរុស្ស៊ី ដោយរំឭកដល់កីឡាករដទៃថា មិនទាន់យឺតពេលក្នុងការប្រជែងនៅឡើយទេ។

អង់គ្លេស នឹងទទួល អ៊ីតាលី ក្នុងជំនួបមិត្តភាពអន្តរជាតិនៅម៉ោង២រំលងអធ្រាត្រថ្ងៃអង្គារនេះ នៅកីឡដ្ឋាន Wembley។

លោក Southgate បញ្ជាក់ថាអ្នកចាំទី Jack Butland របស់ Stoke City នឹងស្ថិតក្នុងជម្រើស១១នាក់ ដំបូង បន្ទាប់ពី Jordan Pickford របស់ Everton លេងក្នុងជ័យជម្នះ១-០លើហុល្លង់កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន។

គ្រូជនជាតិអង់គ្លេសខាងលើនិយាយថាវាសំខាន់សម្រាប់ក្រុមវ័យក្មេងរបស់លោកក្នុងការលេងឱ្យបានល្អដើម្បីលើកចំណាត់ថ្នាក់នៅ FIFA Ranking៕

ប្រភព៖ BBC Sport

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត