អតីតខ្សែប្រយុទ្ធ Chelsea ថាក្លិបគួរតែមានដំណោះស្រាយមួយជាមួយលោក Antonio Conte

28/03/2018 -  256

អតីតខ្សែប្រយុទ្ធក្លិប Chelsea លោក Gianfranco Zola ជឿជាក់ថាអ្នកចាត់ការ Antonio Conte គឺជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ក្លិប និង សមទទួលបានការធានាពីតំណែងជាបន្ត។

លោក Zola ថាក្រុមតោខៀវគួរតែមានដំណោះស្រាយដ៏សមស្របស្ដីពីអនាគតរបស់លោក Conte ខណៈបច្ចុប្បន្នតួនាទីអ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយ Chelsea ជួបលទ្ធផលមិនសូវល្អកន្លងមក។

លោក Gianfranco Zola បានអះអាងទៀតថាលោក Conte ជាអ្នកចាត់ការដ៏ល្អមួយរូបដោយគ្មានអ្វីត្រូវឆ្ងល់ឡើយ ហើយលោកជឿជាក់ថាប្រសិនបើក្លិបបន្តទំនុកចិត្ត វានឹងក្លាយជារឿងដ៏ល្អមួយ ដូច្នេះក្លិបគួរតែមានដោះស្រាយឆាប់ៗ។

Chelsea ឈ្នះជើងឯក Premier League រដូវកាលមុន តែនៅឆ្នាំថ្មីនេះពួកគេកំពុងស្ថិតនៅលំដាប់ទី៥ និង ទំនងមិនបានចូលរួម UEFA Champions League ទេប្រសិនបើមិនអាចស្ថិតក្នុងចំណោមក្រុម កំពូលទាំង៤៕

ប្រភព៖ BBC Sport

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត