ត្រឹមតែ​១​ខែ​មនុស្ស​១៥៥​នាក់បានស្លាប់ ​និង​​៤២៧​នាក់​រងរបួស

01/04/2018 -  298

យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គ ស្នងការដ្ឋាន​នគរបាល​ជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន ២៦២​លើក ដែល​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ប្រមាណ​១៥៥​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ៤២៧​នាក់​។​

​របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់បន្ថែម​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២៦២​លើក​នេះ​ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ២៥៣​គ្រឿង រថយន្ដ​ធុន​តូច ១៣១​គ្រឿង រថយន្ដ​ធុន​ធំ ៦៧​គ្រឿង យាន​ផ្សេងៗ ៣៨​គ្រឿង និង​អ្នក​ថ្មើជើង​២៥​នាក់ ។​មូលហេតុ​ដែល​បណ្ដាលឲ្យមាន គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន ១០៣​លើក  ស្រវឹង ១១​លើក ប្រជែង ៣១​លើក មិន​ប្រកាន់​ស្ដាំ ៣៨​លើក មិន​គោរព​សិទ្ធិ ៤១​លើក បត់​គ្រោះថ្នាក់ ២៣​លើក កត្តា​យានយន្ដ ១៣​លើក និង​ងងុយដេក ២​លើក​៕

 

 


ព័ត៌មានផ្សេងទៀត