លោក​ជួន សុវណ្ណ បញ្ជា​ឲ្យ​ចាប់ខ្លួន​បុរស​ជា​ប្តី​វាយ​ធ្វើបាប​ប្រពន្ធ​របួស​លើ​មុខ​ធ្ងន់ធ្ងរ​

02/04/2018 -  110

​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​០១ មេសា បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ ចុះ​ឃាត់ខ្លួន​បុរស​ជា​ប្តី ដែល​បាន​ប្រើ​អំពើហិង្សា វាយ​ធ្វើបាប​ប្រពន្ធ របួស​លើ​ផ្ទៃមុខ​ធ្ងន់ធ្ងរ ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្ត្រី​រងគ្រោះ​។​

​ការ​ដាក់​បទបញ្ជា ពី​លោកស្នងការ​ក្រុងភ្នំពេញ​នេះ ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​ដំណឹង អំពី​ករណី ហឹង្សា​បង្កឡើង​ដោយ​បុរស​ជា​ប្ដី​ឈ្មោះ សរ ចន្នី​រឹទ្ធ អាយុ ៣២ ឆ្នាំ ស្នាក់នៅ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ទៅលើ​ប្រពន្ធ​បណ្ដាលឲ្យ​របួស​ផ្ទៃមុខ និង ភ្នែក ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៥ មីនា កន្លងទៅនេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត