ខ្ទឹម​ស មាន​ប្រសិទ្ធភាពបំបាត់​ការ​ឈឺធ្មេញ​

02/04/2018 -  162

មនុស្ស​គ្រប់គ្នា ជួបប្រទះ​ការ​ឈឺធ្មេញ យ៉ាងហោចណាស់ ក៏​ម្តង​ដែរ​ក្នុង​ជីវិត​។ យោងទៅតាម​ការស្ទង់មតិ​មួយ​ឲ្យដឹងថា មនុស្សពេញវ័យ​រហូដ​ល់​ជាង ៩០​ភាគរយ មាន​ជំងឺ​ធ្មេញ​។ ក្រៅពី​លេបថ្នាំ ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ មាន​វិធី​ធម្មជាតិ ដើម្បី​បំបាត់​ការឈឺចាប់​ធ្មេញ ដោយ​ប្រើ​ខ្ទឹម​ស​។ ខ្ទឹម​ស មិន​ត្រឹមតែ​ដើរតួ​ជា​គ្រឿងទេស​ដ៏​ចំណាន នៅក្នុង​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ដើរតួនាទី​ក្នុង​ការបំបាត់​ការឈឺ​ធេ្ម​ញ​ផងដែរ​។ ខ្ទឹម​ស ជួយ​សម្លាប់​បាក់តេរី​បង្ក​គ្រោះថ្នាក់ និង​ជួយ​បំបាត់​ការឈឺចាប់​។ ខាងក្រោម​នេះ​ជា​វិធី​ធ្វើ និង​ប្រើ​ខ្ទឹម​ស បំបាត់​ឈឺធ្មេញ​៖

​យក​ខ្ទឹមស​ដែល​ចិញ្ច្រាំ​ម៉ត់ មក​បិទ​លើ​បរិវេណ​ធ្មេញ​ដែលមាន​បញ្ហា​។ អ្នក​គួរ​ធ្វើ​វិធី​នេះ មួយថ្ងៃ​២​ឬ​៣​ដង រហូតដល់​ការឈឺចាប់​រលាយបាត់​។​

​បញ្ជាក់ ៖ ប្រសិនបើ​ស្ថានភាព​សុខភាព​របស់​អ្នក អាច​រង​ផលប៉ះពាល់ ដោយ​គ្រឿងផ្សំ​ធម្មជាតិ​សម្រាប់​បំបាត់​ការ​ឈឺធ្មេញ​នេះ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ​មុនពេល​ប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត