ធ្វើ​ដូចម្តេចទើប​ដឹងថាស៊ុត​ណា​ល្អឬខូច?

02/04/2018 -  384

ជាធម្មតា ស៊ុត​អាច​រក្សាទុក​ក្នុង​ទូទឹកកក​បាន​រយៈពេល​៣​សប្តាហ៍ ឬ​អាច​រក្សាទុក​បាន​រហូត​ដល់​មួយឆ្នាំ ប្រសិនបើ​អ្នក​ទុក​វា​នៅ​កន្លែង​កក​នៃ​ទូ​ទឹកកក​។ ប៉ុន្តែ​ស៊ុត​ដែល​អាច​រក្សាទុក​បានយូ​រ លុះណាតែ​ស៊ុត​នោះ​មានគុណ​ភាពល្អ​ដែរ​។ តើ​ធ្វើ​ដូចម្តេច ទើប​ដឹងថា​ស៊ុត​ណា​ល្អ និង​ស៊ុត​ណា​ខូច ឬ​ស្អុយ ? 

​អ្នក​អាច​ដឹងបាន ដោយ​ប្រើ​វិធី​ពិសោធ​ងាយៗ​នេះ ដោយ​គ្រាន់តែ​យក​ស៊ុត ដាក់ចូល​ក្នុង​កែវ ដែល​មានទឹក​កន្លះ ឬ​ពេញ​កែវ​។ បើ​អ្នក​សង្កេតឃើញថា ស៊ុត​នោះបាន​លិច​យ៉ាង​ឆាប់រហ័ស នោះ​វា ជា​ស៊ុត​ល្អ ប៉ុន្តែ​ប្រសិនបើ​អណ្តែត វា​ជា​ស៊ុត​ខូច ដែល​អ្នក​មិនគួរ​រក្សាទុក​ដើម្បី​បរិភោគ​នោះទេ​៕

ព័ត៌មានផ្សេងទៀត