លោក Jupp Heynckes និយាយថា Lewandowski មិនទៅណាចោលក្លិបទេ

03/04/2018 -  283

អ្នកចាត់ការ Bayern Munich លោក Jupp Heynckes អះអាងថា គ្មានផ្លូវឡើយដែល Real Madrid អាចឆក់យក Robert Lewandowski ពីក្លិបលោកនៅរដូវកាលក្រោយ។

គ្រូបង្គោលក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ថ្លែងបែបនេះ ក្រោយមានពាក្យចចាមអារ៉ាមពាក់ព័ន្ធទៅនឹង ការចង់បានខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញខាងលើពីសំណាក់ក្រុមជើងឯក UEFA Champions League ១២សម័យ។

ដោយឡែកសម្រាប់ការប៉ះ Sevilla ក្នុងជំនួប UEFA Champios League វគ្គ៨ក្រុមចុងក្រោយយប់ នេះវិញ Arturo Vidal និង Juan Bernat អាចចូលលេងវិញបានក្រោយឆ្លងកាត់ការធ្វើតេស្ដស្ថានភាព កាយសម្បទាកន្លងមក។

Sevilla មិនទាន់ចាញ់នៅឡើយទេសម្រាប់ការប្រកួតក្នុងដី១១លើកកន្លងមកទល់នឹងក្រុមមកពីអាល្លឺម៉ង់។ ហេតុដូចនេះហើយបានជាខ្សែបម្រើ Javier Martinez របស់ Bayern Munich និយាយថា ក្រុមម្ចាស់ផ្ទះនៅអេស្ប៉ាញជាគូប្រជែងដ៏តានតឹងនៅវគ្គ៨ក្រុមនេះ។

Bayern Munich កំពុងប្រដេញយកតំណែងជើងឯក Champions League ជាលើកដំបូងតាំងពី ឆ្នាំ២០១៣មក ហើយនៅជើងទី២ ពួកគេនឹងស្វាគមន៍ Sevilla វិញម្ដងនៅសប្ដាហ៍ក្រោយ៕

ប្រភព ៖ Reuters

ដោយ ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត