ស្បែក​មុខស្ងួត​ខ្លាំងគួរប្រើ​វិធី​នេះ!

03/04/2018 -  567

​ស្បែក​មុខ​ទាមទារ​ឲ្យ​អ្នក​យកចិត្តទុកដាក់ ក្នុង​ការថែរក្សា​ជា​ចាំបាច់ ដោយសារ​វា​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ជាច្រើន​។ តែបើ​ស្បែក​មុខ​មាន​បញ្ហា​ទៅហើយ ដូចជា ស្ងួត​ខ្លាំង អ្នក​អាច​ដោះស្រាយ​វា​បាន ដោយ​ប្រើ​វិធី​ធម្មជាតិ សាមញ្ញ​ដូចខាងក្រោម​៖

​យក​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​មួយ ហើយ​បន្ថែម​ប្រេង​អូ​លីវ ច្របល់​ឲ្យចូល​គ្នា​សព្វ បន្ទាប់មក​យកមក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​២០​នាទី ចាំ​លាងជម្រះ​ចេញ​។ ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត នឹង​ផ្តល់នូវ​អាហារ​បំប៉ន​ជាច្រើន​ដល់​ស្បែក ខណៈ​ប្រេង​អូ​លីវ មាន​គុណសម្បត្តិ ផ្តល់​សំណើម​ដល់​ស្បែក​មុខ ដោយ​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត