រមួលក្រពើ អាចកើតឡើងដោយសារ លំហូរឈាមរត់មិនល្អ មិនបានពុតរាងកាយគ្រប់គ្រាន់មុនពេលហាត់ប្រាណ ហាត់ប្រាណនៅកន្លែងក្តៅ សាច់ដុំអស់កម្លាំង ខ្សោះជាតិទឹក កង្វះជាតិកាលស្យូមលើស្ត្រីមានផ្ទៃពោះ និងកង្វះសារធាតុចិញ្ចឹមសំខាន់ៗផ្សេងៗទៀតជាដើម។
នៅពេលមានបញ្ហានេះកើតឡើង អ្នកគួរម៉ាស្សា ដើម្បីឲ្យចលនាឈាមហូរទៅចាក់បំពេញ កន្លែងដែលខ្វះខាត។ អ្នកអាចប្រើប្រាស់ក្រណាត់ជ្រលក់ទឹកក្តៅ យកមកស្អំបរិវេណសាច់ដុំដែលរមួល ដើម្បីជួយសម្រួលដល់លំហូរឈាមរត់ និងអាចប្រើដុំទឹកកកស្អំ ដើម្បីបន្ថយការហើម។ អ្នកអាចឆ្លាស់គ្នាស្អំកន្សែងទឹកក្តៅនិងដុំទឹកកកម្នាក់ម្តងក៏បាន។ ប៉ុន្តែ ដំណោះស្រាយនេះ មិនអាចប្រើប្រាស់ដោយអ្នកដែលទទួលរងពីជំងឺ ទឹកនោមផ្អែម និងឈឺក្បាលប្រកាំង ឬអ្នកមានបញ្ហាសុខភាពផ្សេងៗទៀតបានទេ វាអាចនឹងបណ្តាលឲ្យស្ពឹកអវៈយុវៈ។
ដើម្បីកុំឲ្យបញ្ហារមួលក្រពើកើតឡើង អ្នកគួរញ៉ាំទឹកអោយបានច្រើន ដោយ អាស្រ័យទៅលើអ្វីដែលអ្នកបរិភោគ ភេទ កម្រិតនៃសកម្មភាពដែលអ្នកធ្វើ អាកាសធាតុ សុខភាព អាយុនិងថ្នាំណាមួយដែលអ្នកបានប្រើ។ អ្នកគួរញ៉ាំអាហារដែលសម្បូរណ៍ដោយសារធាតុរ៉ែ និងបន្តឹងសាច់ដុំមុនពេល និងបន្ទាប់ពីអ្នកប្រើសាច់ដុំណាមួយ ក្នុងរយៈពេលយូរ៕