ខ្សែបម្រើ​​ប្រយុទ្ធ​​Dybala​​របស់​Juventus​​ប្ដេជ្ញាចិត្ដ​ខ្ពស់​​មុន​ប៉ះ​​Real Madrid​​យប់​នេះ​

03/04/2018 -  151

Paulo Dybala​មាន​ការប្ដេជ្ញាចិត្ត​និង​ត្រៀមខ្លួន​រួចស្រេច ធ្វើ​ព្យុះភ្លៀង​ក្នុងជំនួប​ជាមួយ​Real Madrid វគ្គ​៨​ក្រុម​ជើង​ទី​១​នៅ​យប់​ថ្ងៃ​អង្គារ​ទី​០៣​មេសា​នេះ​។ នេះ​បើតាម​ការលើកឡើង​ពី​លោក​Massimiliano Allegri​។ ខ្សែបម្រើ​ប្រយុទ្ធ​អា​ហ្សង់​ទីន​រូបនេះ​មិនសូវជា​លេចធ្លោ​ឡើយ​មួយ​រយៈពេល​ចុងក្រោយ ហើយ​បញ្ហា​ស​សៃពួរ​ក៏បាន​ធ្វើ​ឲ្យគេ​ស្ថិតនៅក្រៅ​ទីលាន​ដែរ​។ តែ​ឥឡូវ​គេ​បាន​ត្រឡប់​ចូល​ទីលាន​វិញ ហើយ​ស៊ុត​ចូល​យ៉ាង​អស្ចារ្យ​ក្នុង​ជ័យជម្នះ​៣​ទល់នឹង​១​លើ​AC Milan​កាល​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​លោក​Allegri អះអាងថា ការប្រកួត​យប់​នេះ​នឹង​អស្ចារ្យ ដោយសារ​Dybala​មាន​កម្លាំងចិត្ត​ខ្ពស់​។ លោក Allegri​បញ្ជាក់ដែរថា កូនក្រុម​ខ្លួន​រៀនសូត្រ​បាន​ច្រើន​ពី​បរាជ័យ​៤​ទល់នឹង​១​ក្រោម​ថ្វី​ជើង​Real Mdrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំទៅ​មិញ ហើយក៏​បាន​ព្រមាន​កូនក្រុម​មិនឲ្យ​ខ្លប​ខ្លាច​ក្រុមការពារ​តំណែ​ង​ជើងឯក​នេះឡើយ​៕

ព័ត៌មានផ្សេងទៀត