ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​សម្រេច​ចោទប្រកាន់​លើ​ករណី​ឃាតកម្ម​ស្ត្រី​ចេវសុ​វឌ្ឍនា​

03/04/2018 -  104

​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា នេះ​ថា ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់​តែ​ប៉ុណ្ណោះ ក្នុងចំណោម​៦​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឃាតកម្ម​លើ​ស្ត្រី ចេវ សុ​វឌ្ឍនា  ដោយ​ចោទប្រកាន់​ពីបទ ឃាតកម្ម និង​លាក់បាំង​តម្រុយ ។ នេះ​បើ​តាម​សារព័ត៌មាន​ហ្វ្រេស​ញ៉ូយ៍​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា ។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ ទី​១. លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, ទី​២. លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ ត្រូវបាន​ចោទប្រកាន់​ពីបទ ឃាតកម្ម ។ ទី​៣. ឈ្មោះ ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបម្រើ​នៅផ្ទះ​ស្ត្រី ចេវ សុ​វឌ្ឍនា ត្រូវបាន​ចោទប្រកាន់​ពីបទ លាក់​បំបាំង​តម្រុយ ។ 

​ចំណែក​ជនសង្ស័យ​២​នាក់​ទៀត ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ ណា​រិទ្ធ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត