គ្រូ Sporting Lisbon ថា Atletico ជាក្រុមខ្លាំងបំផុតក្នុងវគ្គ១/៤ UEL

05/04/2018 -  206

ក្រុម Atletico Madrid និង Sporting Lisbon នឹងប៉ះគ្នាក្នុងជើងទី១វគ្គ៨ក្រុមចុងក្រោយ UEFA Europa League នៅកីឡដ្ឋាន Wanda Metropolitano ម៉ោង២ព្រឹកថ្ងៃសុក្រចូលទី៦ខែឧសភា ឆ្នាំ២០១៨។

គ្រូបង្គោល Sporting លោក Jorge Jesus លើកឡើងថា Atletico Madrid ប្រហែលជាក្រុមខ្លាំង ជាងគេបំផុតដែលនៅសល់ក្នុងវគ្គ៨ក្រុមចុងក្រោយនេះ និងជាក្រុមដែលរំពឹងឈ្នះការប្រកួតនេះយ៉ាង ច្បាស់ ប៉ុន្តែថាក្រុមរបស់លោកមានសិទ្ធិស្រមៃនិងជឿជាក់លើខ្លួនឯង ព្រោះថា Sporting បានបង្ហាញ រួចហើយថាពួកគេអាចតតាំងជាមួយក្រុមល្អៗបំផុតបាន ដូចកាលលេងទល់នឹង Real Madrid ជាដើម។ លោក Jesus ក៏បានសរសើរលោក Diego Simeone ដែលក្នុងរយៈពេល៧-៨ឆ្នាំចុងក្រោយ នេះបាននាំ Atletico ឡើងទៅកាន់កម្រិតរបស់ Real Madrid និង Barcelona និងបានឡើងដល់វគ្គ ផ្ដាច់ព្រ័ត្រ Champions League ២ដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ ដូច្នេះចំណុចដែលលោកខ្លាច Atletico គឺការធ្វើការជាក្រុមរបស់ក្រុមនេះជាមួយគ្រូបង្វឹកដែលនៅជាច្រើនឆ្នាំមកហើយ។

ទោះយ៉ាងនេះក្ដី គ្រូ Atletico លោក Simeone ក៏បានលើកសរសើរដល់លោក Jorge Jesus វិញដែរ ចំពោះភាពក្លាហាននិងអ្វីដែលគ្រូរូបនេះបញ្ជូនទៅឱ្យកីឡាករក្រុម Sporting។ លោក Simeone បន្ថែម ថា Sporting លេងបានល្អណាស់ទល់នឹង Juventus និង Barcelona ពិសេសការព្យាយាមបិទការ លេងរបស់គូបដិបក្ខឱ្យដល់កម្រិតអប្បបរមា ហើយលោកជឿថាការប្រកួតយប់នេះនឹងតានតឹង។

ប៉ុន្តែ Sporting ដែលជាក្រុមព័រទុយហ្គាល់តែមួយគត់ឈានដល់វគ្គនេះ មានប្រវត្តិមិនល្អឡើយពេល ប៉ះក្លិបអេស្ប៉ាញមួយរយៈចុងក្រោយនេះ ដោយចាញ់ទាំង៥ដងក្រោមថ្វីជើងក្លិបមកពី La Liga៕

ប្រភព៖ Reuters

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត