ដាំ​ក្រូចឆ្មា​រញ៉ាំ​រៀងរាល់​ព្រឹកនឹង​ទទួលបាន​អត្ថប្រយោជន៍ដ៏​អស្ចារ្យទាំងនេះ!

05/04/2018 -  625

សាកល្បង​រសជាតិ​ថ្មី ជាមួយ​ក្រូចឆ្មារ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ សម្រាប់​សុខភាព​និង​សម្រស់​។ ខាងក្រោម​នេះ ជា​វិធី​ធ្វើ​ឱសថ​ធម្មជាតិ ផ្សំ​ពី​ក្រូចឆ្មារ ៖

​គ្រឿងផ្សំ ៖ ទឹក​៣​កែវ ក្រូចឆ្មារ​៥​ទៅ​៦​ផ្លែ និង​ទឹកឃ្មុំ​២​ស្លាបព្រា​បាយ​។ 

​វិធី​ធ្វើ​និង​ប្រើ ៖ កាត់​ក្រូចឆ្មារ​ជា​ពីរ ហើយ​យក​វា​ដាំ​ឲ្យ​ពុះ​ជាមួយ​ទឹក រយៈពេល​៥​នាទី ទុកឲ្យ​ត្រជាក់​បន្តិច ចាំ​ស្រង់​ចំណិត​ក្រូចឆ្មារ​ខ្លះ ច្របាច់​យក​ទឹក រួច​ចម្រោះ​យកតែ​ទឹក​ដាក់​ក្នុង​ពែង​មួយ និង​បន្ថែម​ទឹកឃ្មុំ​ចូលក្នុង​ទឹក​ក្រូចឆ្មារ​ក្តៅឧណ្ណៗ ហើយ​ក្រេប​បន្តិច​ម្តងៗ​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នកគួ​រញ៉ាំ វា​ភ្លាមៗ ពេល​ក្រោក​ពី​គេង នៅពេល​ព្រឹក​ព្រលឹម និង​ពោះ​ទទេរ​។​

​អត្ថប្រយោជន៍​ដ៏​លើសលុប ដែល​ទទួលបាន​ពី​ឱសថ​ធម្មជាតិ​នេះ រួមមាន ៖

-​ជួយ​ពង្រឹង​ការរំលាយ​អាហារ​

-​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

-​បង្កើន​ថាមពល​

-​រក្សា​តុល្យភាព​កម្រិត pH

-​កម្ចាត់​ខ្យល់​ដង្ហើម​មិនល្អ​

-​គ្រប់គ្រង​សម្ពាធ​ឈាម​

-​ព្យាបាល​ការ​ឈឺបំពង់ក​

-​និង​បង្កើន​សោភ័ណភាព​ស្បែក​ជាដើម​។​

​យោងតាម​ការចុះផ្សាយ ដោយ​គេហទំព័រ stylecraze បញ្ជាក់ថា ឱសថ​នេះ អ្នក​អាច​ទុក​វា​កម្តៅ ដើម្បី​ញ៉ាំ​នៅពេល​ក្រោយ​ទៀត តែ​កុំឲ្យ​លើសពី​៣​ថ្ងៃ​៕ 

ព័ត៌មានផ្សេងទៀត