វិធី​យក​មុន​កើត​លើ​ចង្កា​ចេញដោយ​គ្មាន​ការឈឺចាប់​

05/04/2018 -  418

​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមុនលើ​ចង្កា ដោយសារ​គេង​មិន​គ្រប់គ្រាន់ និង​តានតឹង​ក្នុង​អា​រម្មណ៍​ជាដើម​។ ប៉ុន្តែ​មាន​វិធី​យក​វា​ចេញ ដោយ​គ្រាន់តែ​៖  

- យក​ល្ហុង​ទុំ​កិន​ឲ្យ​ម៉ត់ ហើយ​យកមក​បិទ​លើ​ចង្កា ទុកចោល​រយៈពេល​១៥​នាទី ហើយ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ ៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍​។​

- យក​ដុំ​ទឹកកក​តូចៗ ដាក់​ក្នុង​ក្រណាត់​ស្អាត ហើយ​ចងវា​ឲ្យ​ជាប់ រួច​យកមក​ស្អំ​លើ​បរិវេណ​ចង្កា​ដែលមាន​មុន រហូត​ស្ពឹក និង​ធ្វើបែបនេះ​ម្តង​ហើយ​ម្តងទៀត​រហូត​ទឹកកក​រលាយ​អស់​។ អ្នក​គួរ​ធ្វើបែបនេះ​មួយថ្ងៃ​ពីរដង (​ព្រឹក​ម្តង​និង​ល្ងាច​ម្តង​)​។​

- យក​ទឹក​ក្រូចឆ្មារ ជូត​លើ​មុន​ដែល​កើត​នៅ​ចង្កា​របស់​អ្នក អមដោយ​ការប្រើ​ចុង​ម្រាមដៃ​ញី​ថ្នមៗ ហើយ​ទុកចោល​រយៈពេល​១៥​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អ្នក​គួរ​ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត