លោក​ឃួង ស្រេង ឧបត្ថម្ភ​មន្ត្រីរាជការ​ម្នាក់ៗ​១០០​ដុល្លារ​ស្រា​បៀ​២​កេស​ថ្ងៃ​ចូលឆ្នាំថ្មី​

06/04/2018 -  223

​នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ឆាប់ៗ​ខាងមុខនេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ម្នាក់ៗ​១០០​ដុល្លារ រួម​នឹង​ស្រា​បៀ​ចំនួន​២​កេស ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​បាន​បម្រើ​ការងារ​ល្អ​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ​។ ជាមួយគ្នានេះ មន្ត្រី​របស់​រដ្ឋបាល ក៏​នឹង​ទទួលបាន​ការឧបត្ថម្ភ​ស្រា​បៀ​ម្នាក់ៗ​១​កេស​ផងដែរ​។ ការប្រកាស​ផ្តល់​ស្រា​បៀ និង​ប្រាក់​ឧបត្ថម្ភ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ មេសា នៅ​សាលា​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​។​

​ជុំវិញ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ និង​ស្រា​បៀ ដល់​មន្ត្រីរាជការ សាលា​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​សាទរ ចំពោះ​ដឹក​ចិត្ត​របស់​លោក​អភិបាល​រាជធានី ប៉ុន្តែ​ក៏​មាន​ខ្លះ​មិន​សាទរ ទៅលើ​ការឧបត្ថម្ភ​ស្រា​បៀ​។

ការឧបត្ថម្ភ​ស្រា​បៀ​នេះ ត្រូវបាន​សាធារណៈមតិ​រិះគន់ថា ជា​ការលើកទឹកចិត្ត​ឲ្យ​មន្ត្រី​របស់​ខ្លួន​ពិសា​គ្រឿង​ស្រវឹង ខណៈពេល​ដែល​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ និង​របួស​ភាគច្រើន គឺ​កើត​ចេញពី​ការបើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត