យុទ្ធនាការ​ភោជនីយដ្ឋាន​ស្អាត គ្មាន​សម្រាម​បំផុស​ដើម្បី​អបអរ​ព្រឹត្តិការណ៍​អង្គ​រ​សង្គ្រាន្ត​

06/04/2018 -  103

​នាយកដ្ឋាន​សេវាកម្ម​ស្នាក់ នៅ​ទេសចរណ៍ និង​ម្ហូបអាហារ បាន​សហការ​ជាមួយ មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បំផុស​យុទ្ធនាការ "​ភោជនីយដ្ឋាន​ស្អាត ភោជនីយដ្ឋាន​គ្មាន​សម្រាម ជា​ក្រដាស​ក្រោម​តុ​" នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ និង​នៅតាម​តូប​លក់ ដូរ ចល័ត​នៅក្នុង​តំបន់ pub-street ដើម្បី​ត្រៀម​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ពិសេស ព្រឹត្តិការណ៍ អង្គរ​សង្ត្រាន្តនៅ​ខេត្តសៀមរាប​។ 

​ក្នុង​សកម្មភាព​នោះដែរ នាយកដ្ឋាន និង​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប បាន​ណែនាំ  អំពី​បញ្ហា អ​នា ម័​យ និង​ខ្លឹមសារ​ក្រម​ប្រតិបត្តិ ភោជនីយដ្ឋាន​ស្អាត ដែលមាន​ខ្លឹមសារ​សំខាន់ៗ ចំនួន​៤​គឺ​៖១.​ត្រូវ​មាន​ធុង  សម្រាម នៅ​គ្រប់​តុ​បម្រើ អាហារ​២.​ត្រូវ​ចោល​សម្រាម​ក្នុង​ធុង និង​ត្រូវមាន​បុគ្គលិក ប្រចាំការ​រើស សម្រាម​ដែល​ភ្ញៀវ​ចោល​ក្រៅ​ធុង​ដាក់ចូល​ធុង​ឱ្យបាន​ត្រឹមត្រូវ​៣.​ត្រូវ​បិទ​ពាក្យស្លោក រំលឹក​អំពី​បញ្ហា អនាម័យ​នៅក្នុង​ទីតាំង​អាជីវកម្ម ៤.​ត្រូវ​ប្រើ​កន្សែង ឬ​ក្រណាត់​ជូត​ជំនួស ក្រដាស​ជូ​តមាត់​៕


ព័ត៌មានផ្សេងទៀត