យុទ្ធនាការ​ត្បាញ​ក្រមា​១.០០០​ម៉ែត្រ​នឹង​បិទ​ទីតាំង​រយៈពេល​៧​ថ្ងៃ​

07/04/2018 -  166

​យុទ្ធនាការ​ត្បាញ​ក្រមា ១.០០០ ម៉ែត្រ នឹង​ឈប់​សម្រាក ក្នុង​អំឡុងពេល​ចូល​ឆ្នាំ ប្រពៃណី​ជាតិខ្មែរ ពោល​គឺ ទីតាំង​វាល​ព្រះមេរុ​ទាំងមូល នឹង​ត្រូវ​បាន​បិទ​ក្នុង​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ ហើយ​នឹង​បើក​ដំណើរការ​ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុម​ការងារ​ចលនា Go Go Cambodia នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មេសា ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅ​ថ្ងៃ​សៅរ៍ ទី​៧ និង​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មេសា ចាប់ពី​ម៉ោង​៤:៣០​នាទី​ល្ងាច ក្រុមការងារ​ក្រមា បាន​រៀបចំ​នូវ​សកម្មភាព​កម្សាន្ត​សប្បាយ រួម​មាន​ការសម្តែង​របាំ ការ​លេងល្បែង​ប្រជាប្រិយ ពិសេស​ការ​រាំលេង​សង្វាក់​ប្រពៃណី​ជាតិខ្មែរ ។​

​គូសបញ្ជាក់ថា មកដល់​ថ្ងៃនេះ កី​ក្រមា ១.០០០​ម៉ែត្រ មាន​អ្នកចូលរួម​ត្បាញ​សរុប​ប្រមាណ​ជាង ៨.០០០​នាក់ ដែល​ទទួល​បាន​ប្រវែង​ជាង ៤០០​ម៉ែត្រ ។ សម្រាប់​ការចូលរួម​ទស្សនា​កម្សាន្ត​នៅ​ទីតាំង​យុទ្ធនាការ​ក្រមា វាល​ព្រះមេរុ សរុប​ប្រមាណ​ជាង ១៤​ម៉ឺន​នាក់ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត