អ្នកលេង​​គុណ​ចម្រុះ​​Conor McGregor​​ត្រូវ​ប៉ូលិស​​វាយខ្នោះ​​យកទៅ​តុលាការ​

07/04/2018 -  303

​អ្នកលេង​គុណ​ចម្រុះ​(MMA)Conor McGregor ត្រូវបាន​ប៉ូលិស​ក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក ចាប់ខ្លួន​និង​ចោទប្រកាន់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ពីបទ​រំលោភបំពាន​និង​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​។ រូបគេ​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ​នាំយក​ទៅកាន់​តុលាការ​នៅ​Brooklyn ករណី​គប់​កញ្ចក់​ឡាន​ដឹក​កីឡា​នៅ​កន្លែង​ចត​ឡាន ដោយសារតែ​ខឹងសម្បារ​នឹង​ការសម្រេចចិត្ដ​របស់​គណៈកម្មការកីឡា​រដ្ឋ​ញូវយ៉ក ដក​រូបគេ​ចេញពី​ព្រឹត្ដិការណ៍​ប្រកួ​ត​UFC 223​។​

​អ្នក​ប្រយុទ្ធ​សញ្ជាតិ​អៀរ​ឡង់​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​រង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ចំនួន​៣​ករណី និង​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​មួយ​ករណី​។ ប៉ូលិស​បានចេញ​ដីកាចាប់ខ្លួន​រូបគេ​និង​បក្សពួក​ប្រមាណ​២០​នាក់​ទៀត​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម៉្លេះ ដោយ​កាមេរ៉ា​សុវត្ថិភាព​ចាប់បាន​សកម្មភាពរូបគេ​គប់​កញ្ចក់​ឡាន​ដឹក​ក្រុម​គី​ឡាករ MMA ដែល​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ​នៅ​មជ្ឈមណ្ឌល Barclays​ និងការបំផ្លាញអគារ។ គេ​ក៏បាន​សារភាព​ដែរថា ពិតជា​បានធ្វើ​ដូច​ការចោទប្រកាន់​មែន​៕

ព័ត៌មានផ្សេងទៀត