Marouane Fellaini ហាក់បានសម្រេចចិត្តអំពីក្លិបថ្មីរួចហើយ

09/04/2018 -  80

ខ្សែបម្រើ Marouane Fellaini របស់ Manchester United ត្រូវបានរាយការណ៍ថាចង់ផ្លាស់ទៅអ៊ីតាលី នៅពេលរូបគេផុតកិច្ចសន្យាជាមួយក្លិបបិសាចក្រហមក្នុងរដូវក្ដៅឆ្នាំ២០១៨នេះ។

កិច្ចសន្យារបស់កីឡាករជម្រើសជាតិបែលហ្ស៊ិកវ័យ៣០ឆ្នាំជាមួយ Man Utd នឹងអស់សុពលភាព នៅខែមិថុនា បន្ទាប់ពីរូបគេមិនយល់ព្រមបន្តកិច្ចសន្យាថ្មី។

ខណៈការចាកចេញរបស់គេពី Old Tafford កាន់តែខិតមកកៀក មានក្លិបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ចាប់អារម្មណ៍ Fellaini តែក្នុងចំណោមនោះ ក្លិប Roma ត្រូវបានរាយការណ៍ថាជាជម្រើសនាំមុខគេ របស់ Fellaini។

យោងតាមសារព័ត៌មាន Corriere dello Sport អតីតសមាជិក Standard Liege និង Everton ខាងលើ ចង់លេងក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីបានចរចាជាមួយក្លិបទួរគី Galatasaray និង Besiktas។ Fellaini ក៏ត្រូវបានភ្ជាប់ទៅនឹងការចង់បានពីសំណាក់ Monaco ផងដែរ។

សូមបញ្ជាក់ថា ក្នុងរដូវកាល២០១៧-១៨នេះ Fellaini បានចូលលេងឱ្យក្រុមលោក Jose Mourinho ១៩លើក ស៊ុតចូល៤គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូល១លើក៕

ប្រភព៖ Dailymail

ប្រែសម្រួលដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត