យក​សាប៊ូ​លាង​សម្អាត​ទ្វារមាស​នឹង​បង្ក​គ្រោះថ្នាក់​ចំពោះ​ស្ត្រី​

09/04/2018 -  290

​អ្នកជំនាញ​បាន​ណែនាំ​ថា មិនគួរ​យក​សាប៊ូ​ទៅ​ដុសលាង​បរិវេណ​ទ្វារមាស​នោះទេ វា​អាច​ប៉ះពាល់​ដល់ កម្រិត pH នៅក្នុង​ទ្វារមាស​របស់​អ្នក​។ សារធាតុ​គីមី​នៅក្នុង​សាប៊ូ អាច​ចូលទៅ​បំផ្លាញ​បាក់តេរី​ដែលមាន​ប្រយោជន៍ រស់នៅក្នុង​ទ្វារមាស​របស់​អ្នក ព្រមទាំង​អាច​បណ្តាលឲ្យ​រមាស់ និង​រលាក​ផងដែរ​។​

​ដើម្បី​សុវត្ថិភាព​ទ្វារមាស អ្នក​គ្រាន់តែ​លាង​សម្អាត​តំបន់​ជុំវិញ​ទ្វារមាស​ថ្នមៗ នៅពេល​ងូតទឹក គ្រប់គ្រាន់​ហើយ​។ អ្នកដឹង​ទេ​ថា ទ្វារមាស​មាន​លក្ខណៈពិសេស​ម្យ៉ាង ដោយ​វា​អាច​សម្អាត​ខ្លួនប្រាណ​រប​ស់វា​ដោយ​ខ្លួនឯង ជាមួយនឹង​ការបញ្ចេញ​ទឹករំអិល​តាម​ទ្វារ​ធម្មជាតិ​៕

ព័ត៌មានផ្សេងទៀត