សិស្សសាលា​អាយុ​ក្រោម​១០​ឆ្នាំ​ជិត​៣០​នាក់​ស្លាប់​ក្នុងករណី​រថយន្ត​ធ្លាក់​ជ្រោះ​នៅ​ឥណ្ឌា​

10/04/2018 -  219

​មនុស្ស​យ៉ាងហោចណាស់ ៣០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​រថយន្ត​ដឹក​សិស្សសាលា​មួយគ្រឿង បាន​រអិល​ធ្លាក់​ពី​លើផ្លូវ ចូលក្នុង​ជ្រោះ​ជ្រៅ​នៅ​តំបន់ភ្នំ នៃ​ប្រទេស​ឥណ្ឌា​កាលពីរ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​៩​ខែមេសា​ឆ្នាំ​២០១៨​។ ក្នុងចំណោម​អ្នក​ស្លាប់មាន ក្មេងៗ​អាយុ​ក្រោម​១០​ឆ្នាំ​ចំនួន​២៧​នាក់ គ្រូបង្រៀន​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់​។ នេះ​បើតាម​ប៉ូលិស​នៅក្នុង​តំបន់​Santosh Patyal​បាន​ប្រាប់​សារព័ត៌មាន​AFP​។​

​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅពេល​រថយន្ត​ផ្ទុក​មនុស្ស​៤០​នាក់ បាន​ធ្វើដំណើរ​មកពី​សា​លា Wazir Ram Singh Pathania នៅ Nurpur ក្នុងស្រុក Kangra ។ ប្រធានាធិបតី​ឥណ្ឌា​លោក​Narendra Modi បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​ជនរងគ្រោះ​ផងដែរ​៕​

ព័ត៌មានផ្សេងទៀត